បុរសសង្ហា និងក្លាហាន ដែលបានជិះរថយន្តតាមបុកចោរ កាលពីយប់មិញ កំពុងក្លាយជាHero នៅលើហ្វេសប៊ុក! (មានវីដេអូ)

ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះ វីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះជាសាធារណៈ បង្ហាញពីសកម្មភាពបុរសក្លាហានម្នាក់ បានបើករថយន្តដេញតាមចាប់ចោរឆក់កាបូបនៅ ផ្តុំទួលទំពូង១ ដោយតាមរយៈវីដេអូ ដែលបានថតចេញពីក្នុងរថយន្តនេះ បានធ្វើឲ្យមហាជនជាច្រើន កោតសរសើរពីទឹកចិត្តរបស់បុរសរូបនោះជាខ្លាំង ដោយលោកសុខចិត្តខូចខាតរថយន្តរបស់ខ្លួន ដើម្បីជួយជនរងគ្រោះដែលត្រូវបាន ចោរទាំង៣នាក់នេះឆក់កាបូប។
គួរឲ្យដឹងផងដែរថា បុរសក្លាហានចិត្តល្អរូបនេះ មានគណនីហ្វេសប៊ុកឈ្មោះថា Long Seng Hee ដោយត្រឹមរយៈពេលតែមួយយប់សោះ នៅលើគណនីហ្វេសប៊ុករបស់លោក មានមហាជនចុចFollow តាមដានរហូតដល់ជាង១មឺុននាក់ រីឯវីដេអូបង្ហាញពីសកម្មភាពលោក បើករថយន្តដេញតាមចោរ ដែលបានបង្ហោះកាលពីយប់មិញនេះ មានអ្នកចូលទស្សនា ជិតមួយលានដងថែមទៀតផង ។
លើសពីនេះទៅទៀត លោក Long Seng Hee ត្រូវបានមហានជននៅលើបណ្តាញសង្គម រាប់មឺុននាក់ កោតសរសើរពីទឹកចិត្តជាពលរដ្ឋគំរូរបស់លោក ហើយថែមចាប់ទុកលោក ជាHeroដ៏ក្លាហានថែមទៀតផង។
យ៉ាងណាមិញ ទង្វើរបស់បុរសរូបនេះ គឺជាគំរូដ៏ល្អសម្រាប់សង្គម និងសបញ្ជាក់ឲ្យឃើញថា យើងជាប្រជាពលរដ្ឋខ្មែរដូចគ្នា ពេលមានអាសន្នត្រូវតែចេះជួយគ្នាទៅវិញទៅមក ដែលនេះជាសុជីវធម៌ និងជាសន្តានចិត្តនៅក្នុងសង្គមផងដែរ៕  


No comments:

Post a Comment