ទីបំផុតមូលហេតុការពិតបានបង្ហាញ..! យន្តហោះដឹកក្រុមបាល់ទាត់ប្រេស៊ីលដែលធ្លាក់ ជាកំហុសទាំងស្រុងរបស់...

កូឡុំប៊ី៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lamia ដែលបានដឹកក្រុមកីឡាករបាល់ទាត់ប្រេស៊ីល Chapecoense ធ្លាក់កាលពីខែមុន បណ្តាលឲ្យមានមនុស្សស្លាប់ ៧១នាក់នោះ ពេលនេះត្រូវបានគេបង្ហាញពីមូលហេតុពិតប្រាកដហើយ គឺបណ្តាលមកពីកំហុសបច្ចេកទេសរបស់មនុស្សទាំងស្រុង។
ការរកឃើញដ៏គួរឱ្យរន្ធត់នេះ ទទួលបានមកពីរបាយការណ៍ស៊ើបអង្កេតបឋមមួយ ទៅលើហេតុការណ៍ធ្លាក់យន្តហោះនេះ ដោយទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល ប្រទេសកូឡុំប៊ី Aerocivil ដែលបានឱ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួន កាលពីថ្ងៃចន្ទ ម្សិលមិញ។
គួររំឮកថា យន្តហោះដែលដឹកក្រុមបាល់ទាត់ប្រេស៊ីលនោះ បានធ្លាក់កាលពីខែមុន នៅក្នុងតំបន់ភ្នំ ជិតទីក្រុងម៉ឺដេលីន (Medellin) ភាគពាយព្យនៃប្រទេសកូឡុំប៊ី។ យន្តហោះមួយនេះ ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Lamia ដែលមានមូលដ្ឋាននៅប្រទេសបូលីវី (Bolivia)។
ក្រុមមន្រ្តីស៊ើបអង្កេតបាននិយាយថា មូលហេតុនៃការធ្លាក់នេះ គឺបណ្តាលមកពី អ្នកបើកយន្តហោះ មិនបានចាក់សាំងក្នុងការធ្វើដំណើរឲ្យបានត្រឹមត្រូវ ហើយថែមទាំងមិនបានរាយការណ៍អំពីការមិនដំណើរការរបស់ម៉ាស៊ីនយន្តហោះ ដែលបង្កដោយសារកង្វះសាំងថែមទៀត រហូតដល់អ្វីៗត្រូវហួសពេល។
អាជ្ញាធរបូលីវី (Bolivia) បានបន្ថែមទៅលើកត្តាគ្រប់គ្រងនៅក្នុងរដ្ឋបាលរបស់ក្រុមហ៊ុន ការគ្រប់គ្រង និងផែនការហោះហើររបស់ក្រុមហ៊ុននេះថា មិនមានកំហុសបច្ចេកទេសណាមួយនៃដំណើរការរបស់ម៉ាស៊ីនយន្តហោះ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់នោះកើតឡើងឡើយ អ្វីគ្រប់យ៉ាងគឺជាកំហុសរបស់មនុស្សទាំងស្រុង។
អគ្គលេខាធិការ សុវត្ថិភាពជើងហោះហើរកូឡុំប៊ី លោកវរសេនីយ៍ឯក Freddy Bonilla បានឲ្យដឹងថា ក្រៅពីកង្វះនៃប្រេងឥន្ធនៈនោះ យន្ដហោះនេះក៏បានផ្ទុកទម្ងន់លើសចំណុះរបស់វាផងដែរ គឺជិត ៤០០គីឡូក្រាម។
គួររំឮកថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ យន្តហោះដឹកដឹកក្រុមកីឡាករបាល់ទាត់ប្រេស៊ីលមួយនេះ បានធ្លាក់ ដែលបណ្តាលឲ្យអ្នកដំណើរចំនួន ៧១នាក់នៅក្នុងយន្តហោះនោះ រួមទាំងក្រុមការងារ និងក្រុមអ្នកកាសែតត្រូវបានស្លាប់ ហើយមានតែមនុស្សចំនូន ៦នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត៕ 




No comments:

Post a Comment