តារាបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo ចេញវីដេអូផ្ញើជូនកុមារនៅស៊ីរី (មានវីដេអូ)

ប្រិយមិត្តប្រហែលជាជ្រាបហើយថាប្រទេស ស៊ីរី ជាប្រទេសមួយដែលកំពុងស្ថិតក្រោមភ្លើងសង្រ្គាម ដែលអូសបន្លាយអស់រយៈពេលជាយូរមកហើយ និងធ្វើអោយប្រទេសនេះជួបបញ្ហាជាច្រើនដូចជាជនភៀសខ្លួន បាត់បង់ផ្ទះសំបែង បែកបាក់គ្រួសារ ហើយជាពិសេសកុមាររងគ្រោះ បាត់បង់ជីវិតជាច្រើនដែលធ្វើអោយប្រទេសជាច្រើនក្នុងពិភពលោកទាំងមូលមាន ការបារម្ភនិងអាណិតអាសូរជាខ្លាំងដល់ប្រទេសនេះ។
ដោយឃើញមានកុមារជាច្រើនបានរងគ្រោះក្នុងភ្លើងសង្រ្គាមនេះ កីឡាបាល់ទាត់ដ៏ល្បីឈ្មោះមួយរូប គឺលោក Cristiano Ronaldo បានចេញជាវីដេអូមួយផ្ញើជូនទៅកុមារទាំងអស់ ដែលកំពុងរងគ្រោះនៅប្រទេសស៊ីរី ជាភាសាអង់គ្លេសដោយក្នុងនោះលោកបាននិយាយថា៖«សួស្តីនេះជាវីដេអូមួយសំរាប់កុមារស៊ីរីទាំងអស់ ពួកយើងដឹងថាអ្នកទាំងអស់គ្នាកំពុងទទួលរងទុក្ខ និងការឈឺចាប់ជាខ្លាំងពីសង្រ្គាម ហើយខ្ញុំគឺជាកីឡាករបាល់ទាល់ដ៏ល្បីមួយរូប ប៉ុន្តែអ្នកទាំងអស់គ្នាទេ(កុមារស៊ីរី)ជាវីរៈបុរសពិតប្រាកដ ដូច្នេះសូមកុំអស់សង្ឃឹម គ្រប់គ្នាក្នុងពិភពលោកនេះគឺនៅជាមួយអ្នក ពួកយើងបារម្ភនិងយកចិត្តទុកពីអ្នក ហើយខ្ញុំក៏នៅជាមួយអ្នកទាំងអស់គ្នាដែរ»។
សូមទស្សនាវីដេអូខាងក្រោមដែលលោក Cristiano Ronaldo ផ្ញើជូនកុមារនៅស៊ីរី៖

No comments:

Post a Comment